
ក្រុមបាល់ទាត់ជម្រើសជាតិថៃ និងហ្វីលីពីន ដណ្ដើមបានកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
AFF Suzuki Cup 2018 តំណាងឲ្យពូល B។ ក្នុងការប្រកួតបង្គ្រប់ពូល B នៅថ្ងៃអាទិត្យ ទី២៥ វិច្ឆិកា ដោយថៃឈ្នះសឹង្ហបុរី ៣ទល់នឹង០ និងហ្វីលពីន ស្មើឥណ្ឌូនេស៊ី ០ទល់នឹង០។ សរុបមក ថៃ ដែលបញ្ចប់នៅលំដាប់ទី១ ពូល B ត្រូវប៉ះក្រុមលេខ២ ពូល A ម៉ាឡេស៊ី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជើងទី១ នឹងធ្វើឡើងនៅម៉ាឡេស៊ី ថ្ងៃទី០១ ធ្នូ និងជើងទី២ នៅថៃ ថ្ងៃទី០៥ ខែធ្នូ។ ចំណែក ហ្វីលីពីន ដែលស្ថិតនៅលេខ២ពូល B ត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមលេខ១ពូល A វៀតណាម នៅថ្ងៃទី០២ ធ្នូ មុនវិលទៅជើងទី២ នៅ My Dinh ថ្ងៃទី០៦ ធ្នូ នាក្រុងហាណូយ។
