ស្រី ចាន់ថា ៖ កម្មវិធីបាល់ទាត់ថ្ងៃទី១០ធ្នូនេះ យើង​ចង់ចូល​រួម​ចំណែក​ក្នុងការងារសង្គម

By | ខែ​ធ្នូ 7, 2018
លោក ស្រី ចាន់ថា គណៈកម្មការរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១០ ខែធ្នូ ខាងមុខ​ គឺឆ្លៀត​ឱកាស​ប្រមែប្រមូល​កីឡាករ​អាជីពមួយចំនួនកំពុងសម្រាកពីលីគ​ចូលរួម​សកម្មភាព​មនុស្សធម៌។ លោក ស្រី ចាន់ថា រៀបរាប់បែបនេះ ៖”ឃើញប្អូនៗដែលគាត់ទំនេរពីបាល់ទាត់សម្ដេច និងលីគ គាត់មានការសម្រាក។ ចឹងពួកគាត់មានគំនិតចង់ចូលរួមការងារសង្គម ហើយពួកយើង​គាំទ្រគំនិតរបស់គាត់ ហើយក៏រៀបចំ​ការប្រកួតមួយរវាង​ក្រុមគាត់ និងក្រុមរបស់ពួកខ្ញុំ 7NG ដែលសម្បូរដោយកីឡាករចាស់ៗធ្លាប់ជាប់ជម្រើសជាតិពីមុនៗ”។ គួរដឹងដែរថា ការប្រកួតមិត្តភាពសប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផារវាងក្រុម BFF របស់​ក្រុមកីឡាអាជីព និង 7NG របស់​លោក ស្រី ចាន់ថា នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៤និង៣០នាទីល្ងាចតទៅ លើទីលានពហុកីឡដ្ឋានជាតិ។ តម្លៃ​សំបុត្រ ៥០០០រៀលក្នុងមួយសន្លឹក៕