River Plate ផ្ដួល​ Boca Juniors នៅ​ម៉ោង​បន្ថែម​លើក​ពាន Libertadores

By | ខែ​ធ្នូ 10, 2018
គ្រាប់​បាល់​របស់​ Juan Quintero នៅ​ម៉ោង​បន្ថែម​វគ្គ​ Extra time បាន​ជួយ​ River Plate វាយ​បក​យក​ឈ្នះ​ Boca Juniors ៣​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa Libertadores។ ជំនួប​នៅ​ទឹកដី​ប្រទេស​អេស្ប៉ាញ​​ Quintero បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​១០៩ មុន​ពេល​មិត្ត​រួម​ក្រុម​ Gonzalo Martinez បន្ថែម​១​គ្រាប់​ទៀត​ជួយ​ River Plate យក​ឈ្នះ​ ៥-៣ គិត​ទាំង​ពីរ​ជើង។​