
គ្រាប់បាល់របស់ Juan Quintero នៅម៉ោងបន្ថែមវគ្គ Extra time បានជួយ River Plate វាយបកយកឈ្នះ Boca Juniors ៣ទល់នឹង១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores។ ជំនួបនៅទឹកដីប្រទេសអេស្ប៉ាញ Quintero បានស៊ុតបញ្ចូលទីនៅនាទី១០៩ មុនពេលមិត្តរួមក្រុម Gonzalo Martinez បន្ថែម១គ្រាប់ទៀតជួយ River Plate យកឈ្នះ ៥-៣ គិតទាំងពីរជើង។