ការ​ប្រកួត​ក្នុង​លីគ​កំពូល​បារាំង​ត្រូវ​បាន​ពន្យារ

By | ខែ​ធ្នូ 8, 2018
សន្តិសុខសុវត្ថិភាព​របស់​ប្រទេស​បារាំង​កំពុង​ចោទ​ជា​បញ្ហា​ ដោយ​បាតុកម្ម​តាម​ទីក្រុង​ធំ​ៗ​ ជា​ពិសេស​ទីក្រុង​ប៉ារីស​ បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​។ ជំនួញ​ជួញ​ដូរ​ និង​ការងារ​ជា​ច្រើន​បាន​ផ្អាក​ដំណើរ​ការ​។ ជាមួយ​គ្នា​នេះ ក្នុង​លីគ​កំពូល​បារាំង​ Ligue 1 វិញ​ ៦​ប្រកួត​ត្រូវ​បាន​ពន្យារ​ ដោយ​សារ​តែ​ការ​មិន​ធានា​សុវត្ថិភាព​។     ប្រកួត​ទាំង​នោះ​មាន​ដូច​ជា៖
១. ប្រកួត​រវាង​ក្លឹប​ Monaco និង​ ក្លឹប​ Nice នៅ​ថ្ងៃ​សុក្រ ទី​០៧​ ខែ​ធ្នូ។
២. ប្រកួត​រវាង​ក្លឹប​ Paris Sanit-Germain និង​ ក្លឹប​ Montpellier នៅ​ថ្ងៃ​សៅរ៍ ទី​០៨​ ខែ​ធ្នូ។
៣. ប្រកួត​រវាង​ក្លឹប​ Angers និង​ ក្លឹប​ Bordeaux នៅ​ថ្ងៃ​សៅ​រ៏ ទី​០៨​ ខែ​ធ្នូ។
៤. ប្រកួត​រវាង​ក្លឹប​ Nimes និង​ ក្លឹប​ Nantes នៅ​ថ្ងៃ​សៅរ៍​ ទី​០៨​ ខែ​ធ្នូ។
៥. ប្រកួត​រវាង​ក្លឹប​ Toulouse និង​ ក្លឹប​ Lyon នៅ​ថ្ងៃ​សៅរ៍​ ទី​០៨​ ខែ​ធ្នូ។
៦. ប្រកួត​រវាង​ក្លឹប​ Saint-Etienne និង​ ក្លឹប​ Marseille នៅ​ថ្ងៃ​អាទិត្យ ទី​០៩​ ខែ​ធ្នូ៕